Loading...

មានប្តី ហើយមានថែមទាំងកូនអាយុ៣ឆ្នាំទៀត សុខចិត្តរត់តាមប្រុសទើបស្គាល់គ្នាតាមហ្វេសបុកទៅវិញ



ភ្នំពេញ៖ កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បុរសម្នាក់ឈ្មោះ ញាន ប៊ុនឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ បានរត់មកប្តឹងដល់ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យខណៈបានឮដំណឹងថាប្រពន្ធរបស់ខ្លួនរត់តាមប្រុសថ្មីមកសម្ងំលាក់ខ្លួននៅម្តុំវត្តស្ទឹងមានជ័យ។ បុរសជាប្តីខាងលើបន្ដថា ដោយសារតែ facebook បានមកបំបែករូបគាត់ ពីប្រពន្ធនិងកូនប្រុសដែលទើបតែមានអាយុ៣ឆ្នាំ ហើយសុខចិត្តមកលួចមានសាហាយស្មន់ជាមួយប្រុសស្ទាវដែលប្រើប្រាស់គ្រឿងញៀនស្ថិតនៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ប្រពន្ធរបស់គាត់បានចុះចេញពីផ្ទះរត់តាមប្រុសកាលពីនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៦ថ្មីៗ នេះ ថែមទាំងបាននាំយកម៉ូតូ១គ្រឿងមកម៉ាកគុបមកជាមួយដែលជាកេរ្តិ៍ក្នុងចំណងដៃតាំងពីបានរៀបការមកម្ល៉េះ។ បុរសកំសត់បន្ថែមថា ពួកគាត់ទាំង២នាក់បានរៀបការតាមប្រពៃណីអស់រយៈពេល៥ឆ្នាំ មកហើយដែលបានបន្សល់នៅចំណងដៃកូនប្រុសម្នាក់ដែលមានអាយុទើបតែ៣ខួបដោយសារតែជីវភាពខ្វះខាតលោកក៏បានចាកចេញពីស្រុកកំណើតមកធ្វើកានៅភ្នំពេញហើយបានចូលបំរើកានៅក្រុមហ៊ុន (កូកាកូឡា)។

ជាចុងក្រោយគាត់ថ្លែងថា ក្នុងនាមគាត់ជាប្តីគាត់មិនបានគិតអ្វីវែងធ្ងាយឬចងកម្មពារប្រើហិង្សាលើប្រពន្ធនោះទេអ្វីដែលគាត់បារម្ភនោះគឺខ្លាចប្រពន្ធរបស់គាត់ធ្លាក់ខ្លួនចូលក្នុងសង្គមគ្រឿងញៀន ហើយគាត់បន្តទៀតថា គាត់មិនរករឿងប្រពន្ធដែលឆោតល្ងង់ចាញ់បោកគេនោះទេសំខាន់គឺគាត់ចង់ឱ្យប្រពន្ធរបស់គាត់ត្រឡប់ទៅផ្ទះវិញដើម្បីមើលថែកូនវិញប៉ុណ្ណោះ៕ ហាមចំលងដោយគ្មានការអនុញ្ញាតិ
Loading...
Loading...
    Blogger Comment
    Facebook Comment