Loading...

បុរសពោះម៉ាយដាច់យូរជូរមាត់ ចាប់រំលោភមិត្តភ័ក្រ្តបានសំរេច២ដង ត្រូវជាប់ខ្នោះ


ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលក្រុងកំពង់ចាមបាននាំខ្លួនបុរសសង្ស័យម្នាក់ទៅអធិការដ្ឋាននគរបាលដើម្បីសាកសួរពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនារីធ្វើការជាមួយគ្នាបានសម្រេច២ដងនៅបន្ទប់ជួល ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។

តាមសម្ដីនារីរងគ្រោះអាយុ២១ឆ្នាំបានឲ្យដឹងថា នាង និង បុគ្គលិកកម្មករប្រុសៗចំនួន៣នាក់ទៀតត្រូវបានក្រុមហ៊ុនស៊ូមានបញ្ជូនស៊ូមានមកប្រចាំការនៅសាខាខេត្តកំពង់ចាម ដោយស្នាក់នៅរួមគ្នាក្នុងបន្ទប់ជួល ។ លុះដល់វេលាម៉ោងប្រហែល២៣ ថ្ងៃទី១៤ ខែធ្នូ នៅពេលដែលនាងដេកនៅលើឡៅតឿតែម្នាក់ឯង ស្រាប់តែឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ ដែលស្នាក់នៅខាងក្រោមជាមួយកម្មករប្រុសៗ២នាក់បានឡើងមកចាប់ឱបនាង ហើយរំលោភសេពសន្ធវៈរហូតបានសម្រេច រួចក៏ចុះមកក្រោមមុជទឹក ។ ខណៈនោះនាងបានទូរស័ព្ទទៅប្រាប់បងប្រុសរបស់នាងអំពីឈ្មោះ ចាន់ វណ្ណា រំលោភសេពសន្ធវៈលើនាង ។ បន្តិចក្រោយមក ឈ្មោះចាន់ វណ្ណា ក្រោយពីងួតទឹករួចបានចូលមកបន្ទប់ដេករបស់នាង និងបានចាប់រំលោភសេពសន្ធវៈលើរូបនាងបានសម្រេចម្តងទៀត ដោយគំរាមមិនឲ្យនាងស្រែកនិងប្រាប់នរណាឡើយ ។

តែបើតាមចម្លើយរបស់ជនសង្ស័យ ចាន់ វណ្ណា បានឲ្យដឹងថា នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៤ ខែធ្នូ ខ្លួននិងកម្មករប្រុសៗដេកនៅខាងក្រោម ចំណែកនាង ដេកនៅឡៅតឿ ។ ឆ្លៀតពេលកម្មករ២នាក់ដេកលក់អស់ ខ្លួនក៏ឡើងទៅឡៅតឿសាសង និងបានរួមរ័ក្សជាមួយនាងរហូតបានសម្រេច ហើយក៏ចុះមកខាងក្រោមងួតទឹក ។ បន្តិចក្រោយមក ខ្លួនក៏ឡើងលើឡៅតឿ ទៅរួមរ័ក្សជាមួយនាងម្តងទៀតរហូតបានសម្រេចជាលើកទី២ ដោយគ្មានការបង្ខិតបង្ខំអ្វីនោះទេ ព្រោះខ្លួនបានសន្យាជាមួយនាងថា យកនាងធ្វើជាប្រពន្ធ ។

ស្រាប់តែដល់ម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ សមត្ថកិច្ច និងបងប្រុសរបស់នាងមកនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមប្តឹងឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមច្បាប់ និងទារសំណងរដ្ឋប្បវេណី៥ពាន់ដុល្លារ ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើមានស្រុកកំណើតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាបុរសពោះម៉ាយមានកូនចំនួនពីរនាក់៕ ហាមចំលងដោយគ្មានការអនុញ្ញាតិ
Loading...
Loading...
    Blogger Comment
    Facebook Comment